ការិយាល័យទីផ្សារកសិកម្ម
ការិយាល័យទីផ្សារកសិកម្ម បានបង្កើតឡើងនៅឆ្នាំ ១៩៩៧ នៅក្នុងនាយកដ្ឋាន ផែនការ និងស្ថិតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការិយាល័យទីផ្សារកសិកម្ម មានការិយាល័យនៅ ២៥រាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា។
ភារកិច្ច របស់ការិយាល័យទីផ្សារកសិកម្ម៖
- រៀបចំគោលនយោបាយ និងយុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍន៍ទីផ្សារ និងប្រព័ន្ធទីផ្សារកសិកម្ម
- ផ្តល់យោបល់ និងអនុសាសន៍ ដើម្បីពង្រឹងប្រព័ន្ធទីផ្សារកសិកម្ម
- រៀបចំបទដ្ឋាន និងគ្រប់គ្រងស្តង់ដាកសិផល ដើម្បីឈានទៅរកការនាំចេញ
- ប្រមូលព័ត៌មានតម្លៃលក់ដុំ និងលក់រាយ នៃកសិផលនៅតាមទីផ្សារក្នុងប្រទេស
- វិភាគ និងបកស្រាយនិន្នាការតម្លៃ និងបម្រែបម្រួលផ្សេងៗទៀត នៃកសិផលនៅក្នុងទីផ្សារអន្តរជាតិ
- រៀបចំកម្មវិធីសម្រាប់ផ្សព្វផ្សាយតម្លៃកសិផលប្រចាំថ្ងៃតាមវិទ្យុ និងទូរទស្សន៍ និងចងក្រងព្រឹត្តិប័ត្រព័ត៌មានតម្លៃ កសិផល។
- ផ្តល់អនុសាសន៍ទៅលើការនំាចេញ និងនាំចូលកសិផល គ្រប់គ្រងទិន្នន័យ និងវិភាគ ព្រមទាំងវាយតម្លៃប្រសិទ្ធភាព នៃសេដ្ឋកិច្ចទីផ្សារ។
- ត្រួតពិនិត្យព័ត៌មានសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។
- សិក្សា និងអនុវត្ត សកម្មភាពអភិវឌ្ឍន៍ទីផ្សារកសិកម្ម និងប្រសិទ្ធភាពព្រមទាំងឥទ្ធិពល របស់សកម្មភាពការងារទាំងនេះ ទៅលើកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ផ្តល់សេវាព័ត៌មានទីផ្សារ និងណែនាំដល់កសិករ អំពីទីផ្សារកសិកម្ម និងសេដ្ឋកិច្ចកសិកម្ម។
- សហការ និងសម្របសម្រួលជាមួយក្រុមហ៊ុនឯកជន ពាក់ពន្ធ័ទៅនឹងបញ្ហាទីផ្សារ និងការនាំចេញ។
- អនុវត្តតួនាទីផ្សេងៗទៀត តាមការដាក់ចុះរបស់ថ្នាក់ដឹកនាំ។