Khmer | EN

ស្ថានភាពផលិតកម្ម និងតម្លៃទីផ្សារកសិផលសំខាន់ៗ


ស្ថានភាពផលិតកម្ម និងតម្លៃទីផ្សារកសិផលលក់ដុំ

ប្រចាំសប្តាហ៍ទី៤ ខែមិថុនា ឆ្នាំ២០២៣

១. ស្ថានភាពទូទៅ

ជាទូទៅយើងឃើញថា នៅដើមរដូវវស្សានេះ បើទោះបីជាស្ថានភាពទឹកភ្លៀងមានកម្រិតទាបធៀបទៅឆ្នាំមុន និងរាយប៉ាយមិនស្មើនៅក្នុងតំបន់មួយចំនួនតាមរាជធានី ខេត្តនៅទូទាំងប្រទេស ក៏ល្បឿនការងារបង្កបង្កើនផល នៅដើមរដូវវស្សាឆ្នាំ២០២៣នេះ មានភាពលឿនជាងឆ្នាំមុនដោយសម្រេចបាន ៥៣,៧៣ ភាគរយ ធៀបនឹងផែនការដាំដុះ និងមានកំណើនប្រមាណ ២៤,៥៥ ភាគរយ ធៀបនឹងឆ្នាំមុនក្នុងរយះពេលដូចគ្នា។ ចំពោះដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មមានកំណើនប្រមាណ ១២,៨២ ភាគរយផងដែរ ។ ទន្ទឹមនឹងនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានវិធានការបន្តជំនួញ ការអប់រំណែនាំដល់ប្រជាកសិករខិតខំបង្ករបង្កើនផលបន្ថែមទៀតលើការថែទាំដំណាំស្រូវ ប្រាំង ក៏ដូចជាដំណាំផ្សេងៗទៀត នៅទីកន្លែងដែលមានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់ និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ពិសេសត្រូវយកចិត្តទុកដាក់ ជំរុញការធ្វើកសិកម្មចម្រុះ សមស្របតាមលក្ខណៈបច្ចេកទេស ព្រមទាំងចូលរួមចាត់វិធានការថែរក្សាទឹកទុក នៅក្នុង រដូវប្រាំងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

២. ល្បឿនការងារបង្កបង្កើនផលស្រូវរដូវស្សាឆ្នាំ២០២៣ (ដូចមានតារាងជូនភ្ជាប់)៖

ក - លទ្ធផលភ្ជួររាស់រៀបចំដីសម្រេចបានចំនួន ១ ៦៦០ ៩១៧ ហ.ត ក្នុងនោះ ភ្ជួររាស់ដោយគោក្របីមាន ចំនួន ៩៧៤ហ.ត ស្មើនឹង 0,0៦% និងដោយគ្រឿងយន្តចំនួន ១ ៦៥៩ ៩៤៣ហ.ត ស្មើនឹង ៩៩,៩៤% លើសឆ្នាំមុខចំនួន ២៥៧ ៣៣៣ហ.ត។

ខ - សាបបានសរុបចំនួន ៣ ៤១៦ ហ.ត តិចជាងឆ្នាំមុន ៨៤១ហ.ត។

គ - លទ្ធផលស្ទូង និងព្រោះសម្រេចបានចំនួន ១ ៥៤៧ ៩៦៨ហត ស្មើនឹង ៥៨,៧៣% នៃផែនការ ២ ៦៣៥ ៧០០ហ.ត លើសឆ្នាំមុនចំនួន ៣០៥ ១៦៩ហត និងស្រូវតាមប្រភេទរួមមាន ៖

​​ ​
ប្រភេទស្រូវ ផែនការ អនុវត្តបាន២០២៣ ធៀបផែនការ អនុវត្តបាន២០២២ប្រៀបធៀបឆ្នាំ២០២២ (កើន/ថយ)
ស្រូវស្រាល 837,467 587,693 70.18% 597,304 -1.61%
ស្រូវកណ្ដាល 1,312,146 659,664 50.27% 420,275 56.96%
ស្រូវធ្ងន់ 441,952 276,817 62.64% 203,66135.92%
ស្រូវចម្ការ 17,518 6,687 38.17% 8,596 -22.21%
ស្រូវឡើងទឹក 26,617 17,107 64.27% 12,963 31.97%
សរុប 2,635,700 1,547,968 58.73% 1,242,799 24.55%

តារាងល្បឿនការងារបង្កបង្កើនផលដំណាំសាវកម្ម និងដំណាំឧស្សាកម្មរដូវវស្សាឆ្នាំ២០២៣

ប្រភេទស្រូវ សរុប តួលេខសប្ដាហ៍មុន តួលេខឆ្នាំមុន ប្រៀបធៀបឆ្នាំមុន
ពោតក្រហម 105,645 103,682 73,528 32,117
ដំឡូងមី 436,445 347,027 390,700 45,745
សណ្តែកដី 1,633 1,236 2,324 - 691
សណ្តែកបាយ 6,783 4,932 8,684 -1,901
សណ្តែកសៀង 144 144 309 -165
ល្ង 2,543 1,850 6,047 -3,504
អំពៅ 6,090 5,274 7,071 -981
ដំណាំឧស្សហកម្ម 559,815 464,672 491,531 68,284

ស្ថានភាពតម្លៃកសិផលលក់ដុំ សប្ដាហ៍ទី៤ ខែមិថុនា ឆ្នាំ២០២៣

ផលិតផល/Commodity ឯកតា/Unit 18-06-2023 25-06-2023 បម្រែបម្រួល/Diff
ធញ្ញជាតិ/CEREALS
ស្រូវចម្រុះ/Paddy (Mix) Kg 1,049៛ 1,067៛ 2%
ស្រូវអ៊ីអ៊ែរ/Paddy (IR) Kg 1,037៛ 1,026៛ -1%
ស្រូវផ្ការំដួល/Paddy (Phkar Romdoul) Kg 1,278៛ 1,120៛ -14%
ស្រូវផ្កាម្លិះ/Paddy(Phkar Mlis) Kg 1,265៛ 1,195៛ -6%
អង្ករចំរុះ/Rice (Mix) Kg 1,954៛ 1,917៛ -2%
អង្ករអ៊ីអ៊ែរ/Rice (IR) Kg 1,856៛ 1,908៛ 3%
អង្ករផ្ការំដួល/Rice(Phka Romdoul) Kg 2,767៛ 2,850៛ 3%
អង្ករផ្កាម្លិះ/Rice(Phka Mlis) Kg 2,883៛ 2,770៛ -4%
ពោតក្រហម/Maize (Yellow) Kg 1,150៛ 1,100៛ -5%
ម្រេចលេខ ១/Black Pepper No. 1 Kg 20,750៛ 30,000៛ 0%
ស្វាយចន្ទី/Cashew Nut Kg 3,500៛ - -
សណ្តែកបាយ/Mung Bean Kg 5,644៛ 5,360៛ -5%
បន្លែ/VEGETABLE
សណ្តែកគួរ/Long Bean Kg 3,737៛ 4,153៛ 10%
ស្ពៃក្រញ៉ាញ់/Petsai Kg 3,406៛ 2,927៛ -16%
ឆៃថាវ/Beet Kg 2,385៛ 2,482៛ 4%
ស្ពៃក្តោប/Cabbage Kg 2,806៛ 3,073៛ 9%
ត្រសក់/Cucumber Kg 2,178៛ 1,990៛ -9%
សាលាដ៏/Lettuce Kg 3,803៛ 4,209៛ 10%
ប៉េងប៉ោះ/Tomatoes Kg 2,889៛ 3,168៛ 9%
ដំឡូងមីស្រស់/Cassava (Fresh) Kg 390៛ - -
ដំឡូងមីស្ងួត/Cassava(Dry) Kg 700៛ - -
ត្រី/FISH
ត្រីឆ្តោររស់/Live Fish (Chhdor) Kg 13,260៛ 16,000៛ 17%
ត្រីរ៉ស់រស់/Live Fish (Mud) Kg 11,700៛ 12,611៛ 7%
ត្រីអណ្តែង/Cath Fish Kg 10,714៛ 9,600៛ -12%
ត្រីប្រា/Pra Fish Kg 8,000៛ 8,000៛ 0%
ក្ដាមសេះ/Crab (Ses) Kg 55,000៛ 35,000៛ -57%
បង្គារលេខ១/Prawn (No.1) Kg 68,000៛ 45,000៛ -51%
ត្រីកាម៉ុង/Kamong Fish Kg 18,000៛ 8,000៛ -125%
សាច់/MEAT
សាច់ជ្រូកចំហៀង/Carcass) Kg 13,289៛ 13,206៛ -1%
ជ្រូករស់/Live Pig Kg 9,795៛ 10,218៛ 4%
កូនជ្រូករស់/Live Piglet R/Head 225,350៛ 215,625៛ -5%
មាន់៣សាសន៍រស់/Hybreed Chicken Kg 9,779៛ 10,975៛ 11%
មាន់សាច់រស់/Meat Chicken Kg 6,596៛ 7,742៛ 15%
ជីគីមី ថ្នាំសម្លាប់សត្វល្អិត/FERTILIZER/PESTICIDE
ជីអ៊ុយរ៉េ/Urea SAK 170,000៛ 182,333៛ 7%
ជី ១៥.១៥.១៥ ថៃ/15.15.15 (Thai) SAK 184,167៛ 183,333៛ 0%
ជី ១៨.៤៦.00 អាមេរិច/18.46.0(USA) SAK 183,833៛ 180,000៛ -2%
ជី ដេ.អា.ប៉េ/D.A.P(USA) SAK 177,333៛ 176,000៛ -1%
ជីដំណាំផ្សេងៗទៀត/OTHER CROPS
ជ័រកៅស៊ូស្ងួត (កំពង់ចាម)/Dry Rubber (Kampong Cham) Kg - 4,500៛ -
ជ័រកៅស៊ូទឹក (កំពង់ចាម)/Rubber (Kampong Cham) Kg - 2,500៛ -

យោងទៅតាមតារាងតម្លៃលក់ដុំសំខាន់ៗប្រចាំសប្តាហ៏ មានតម្លៃមួយចំនួនមានការប្រែប្រួលដូចជា៖ស្រូវផ្ការំដួល៖ ធ្លាក់ចុះចំនួន១៤% ម្រេចលេខ ១៖ កើនឡើងចំនួន៣១% សណ្តែកគួរ៖ កើនឡើងចំនួន១០% ត្រីអណ្ដែង៖ ធ្លាក់ចុះចំនួន១២% ក្ដាមសេះ៖ ធ្លាក់ចុះចំនួន៥៧% មាន់សាច់រស់៖ កើនឡើងចំនួន១៥% ជីអ៊ុយរ៉េ៖ កើនឡើងចំនួន៧% ដោយធៀបនឹងតម្លៃសប្ដាហ៍មុន។

សម្រាប់ព័ត៌មានបន្ថែម៖

លេខទូរស័ព្ទ ៖ (855) 23 216 060

អ៊ីម៉ែល ៖ agrimarketinfo@gmail.com

រាជធានីភ្នំពេញ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣

​ Administrator​​ | ថ្ងៃ ចន្ទ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២៣